lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា Jun 05, 2026

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

អត្ថបទសរសេរដោយ Danny • 5 views

លោក Florentino Perez ប្រធានក្លិប Real Madrid បានចេញមុខច្រានចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមដែលភ្ជាប់ក្លិបជាមួយខ្សែប្រយុទ្ធ Erling Haaland និង Harry Kane ព្រមទាំងបានបង្ហើបជាសាធារណៈថា ក្លិបនឹងប្រកាសចុះហត្ថលេខាយកកីឡាករលំដាប់កំពូលម្នាក់ដែលមានតម្លៃរហូតដល់ ១៥០ លានអឺរ៉ូ នៅសប្តាហ៍ក្រោយនេះ។

ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ Horizonte លោក Perez បានបញ្ជាក់យ៉ាងច្បាស់ថា ទាំង Haaland, Kane រួមទាំង Michael Olise និង Jeremy Doku មិនមែនជាគោលដៅដែលលោកកំពុងគិតគូរនោះឡើយ ប៉ុន្តែលោកបានបង្ហើបថា កីឡាករអាថ៌កំបាំងរូបនោះលេងនៅតំបន់ចាប់ពីខ្សែបម្រើឡើងទៅ។ លោកបានបន្ថែមថា នៅថ្ងៃអង្គារខាងមុខ លោកនឹងដាក់សំណើជាផ្លូវការទៅកាន់ក្លិបកំពូលមួយនៅ Champions League ក្នុងតម្លៃយ៉ាងហោចណាស់ ១៥០ លានអឺរ៉ូ ដែលនឹងក្លាយជាតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អធិរាជស។ ជាមួយគ្នានេះ លោក Perez ក៏បានប្រកាសក្តែងៗពីការទទួលបានហត្ថលេខារបស់បុគ្គលសំខាន់ ៣ រូបរួចរាល់ហើយ រួមមានគ្រូបង្វឹកលោក Jose Mourinho, ខ្សែការពារ Ibrahima Konate និងខ្សែការពារស្លាប Denzel Dumfries

ក្រៅពីការបង្ហាញគម្រោងផ្ទេរដ៏ធំនេះ លោក Perez ក៏បានវាយប្រហារចំៗទៅលើគូប្រជែងរបស់លោកគឺលោក Enrique Riquelme ដោយបានរិះគន់ថា ការសន្យានាំយក Haaland មកកាន់ Santiago Bernabeu គ្រាន់តែជាការឃោសនាបោកបញ្ឆោត និងជាការសន្យាដែលគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះទាំងឪពុក ភ្នាក់ងារ និងក្លិបរបស់កីឡាករ សុទ្ធតែបានបដិសេធរួចរាល់អស់ទៅហើយ។

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 2 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 2 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 4 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 3 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 3 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 4 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 5 views
កីឡាករឆ្នើម ១០ រូបដ៏អស្ចារ្យបំផុត ដែលមិនធ្លាប់បានលេងនៅ World Cup សម្បីតែម្ដង
កីឡា

កីឡាករឆ្នើម ១០ រូបដ៏អស្ចារ្យបំផុត ដែលមិនធ្លាប់បានលេងនៅ World Cup សម្បីតែម្ដង

Jun 04, 2026 8 views