Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា Jun 05, 2026

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

អត្ថបទសរសេរដោយ Danny • 3 views

លោក Florentino Perez ប្រធានក្លិប Real Madrid កំពុងរៀបចំផែនការផ្ទេរដ៏កក្រើកមួយ ដោយបានដាក់ Vitinha ខ្សែបម្រើឆ្នើមរបស់ក្រុម PSG ជាគោលដៅអាទិភាពលេខមួយ ដោយត្រៀមវិនិយោគទឹកប្រាក់រហូតដល់ ១៥០ លានអឺរ៉ូ។ ការប៉ុនប៉ងនាំយកតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីគម្រោងដ៏ធំសម្បើមទៅកាន់សមាជិកក្លិប មុនពេលការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មីមកដល់នៅថ្ងៃអាទិត្យខាងមុខ។

យោងតាមប្រភពពី Cadena SER បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក Perez បានបង្ហើបពីគម្រោងប្រកាសទិញតារាឆ្នើមតម្លៃ ១៥០ លានអឺរ៉ូម្នាក់ ដែលមិនមែនជា Harry Kane, Erling HaalandMichael Olise ឡើយ។ អ្នកសារព័ត៌មានអេស្ប៉ាញលោក Pacojo Delgado បានអះអាងថា កីឡាកររូបនោះគឺ Vitinha ហើយការប្រកាសនេះនឹងក្លាយជា «ការវាយប្រហារចុងក្រោយ» ដើម្បីធានាជ័យជម្នះក្នុងការបោះឆ្នោតភ្លាមៗ។ ផែនការតាមប្រមាញ់វ័យក្មេងរូបនេះ ក៏ត្រូវបានគេជឿថាជាផ្នែកមួយនៃការរៀបចំតំបន់បម្រើថ្មី ក្រោមការដឹកនាំរបស់លោក Jose Mourinho ដែលត្រៀមក្លាយជាគ្រូបង្វឹកថ្មីផងដែរ ដោយមានលោក Jorge Mendes ជាភ្នាក់ងារដ៏មានឥទ្ធិពលក្នុងការជួយសម្របសម្រួល។

ទោះបីជា PSG មិនចង់បាត់បង់កីឡាករសំខាន់ដែលនៅសល់កុងត្រា ៣ ឆ្នាំរូបនេះក្តី ប៉ុន្តែ Real Madrid នៅតែបន្តជំរុញការចរចា។ ក្រៅពីខ្សែបម្រើរូបនេះ ក្លិបអធិរាជសក៏កំពុងធ្វើការលើការនាំយកខ្សែការពារ Ibrahima Konate មកដោយគ្មានតម្លៃខ្លួន (Free Transfer) រួមទាំង Denzel Dumfries ក្នុងតម្លៃផ្តាច់កុងត្រា ២០ លានអឺរ៉ូ ផងដែរ ដើម្បីកសាងយុគសម័យថ្មីនៅទឹកដី Santiago Bernabeu


lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 5 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 2 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 4 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 3 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 3 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 4 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 5 views
កីឡាករឆ្នើម ១០ រូបដ៏អស្ចារ្យបំផុត ដែលមិនធ្លាប់បានលេងនៅ World Cup សម្បីតែម្ដង
កីឡា

កីឡាករឆ្នើម ១០ រូបដ៏អស្ចារ្យបំផុត ដែលមិនធ្លាប់បានលេងនៅ World Cup សម្បីតែម្ដង

Jun 04, 2026 8 views