Naegohyang FC ក្លាយជាក្រុមបាល់ទាត់នារីកូរ៉េខាងជើងដំបូង ធ្វើដំណើរទៅប្រកួតលើទឹកដីកូរ៉េខាងត្បូងក្រោយរយៈពេលជាងមួយទសវត្សរ៍
កីឡា May 05, 2026

Naegohyang FC ក្លាយជាក្រុមបាល់ទាត់នារីកូរ៉េខាងជើងដំបូង ធ្វើដំណើរទៅប្រកួតលើទឹកដីកូរ៉េខាងត្បូងក្រោយរយៈពេលជាងមួយទសវត្សរ៍

អត្ថបទសរសេរដោយ Danny • 17 views

ក្លិបបាល់ទាត់នារី Naegohyang FC ពីប្រទេស កូរ៉េខាងជើង នឹងក្លាយជាក្រុមកីឡាដំបូងគេបង្អស់ ដែលធ្វើដំណើរទៅប្រកួតលើទឹកដី កូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ 2014 មក។ នេះបើតាមការប្រកាសរបស់ក្រសួងបង្រួបបង្រួមកូរ៉េខាងជើង នៅថ្ងៃទី 4 ខែឧសភា។

ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ នៅតែមានភាពតានតឹងចាប់តាំងពីសង្គ្រាមឆ្នាំ 1950–53 បញ្ចប់ និងបានចុះសន្ធិសញ្ញាឈប់បាញ់។ ដូច្នេះ ការផ្លាស់ប្តូរផ្នែកកីឡា និងវប្បធម៌រវាងប្រទេសទាំងពីរ គឺកម្រកើតមានណាស់។

យោងតាមព័ត៌មានថ្មីៗ ប្រតិភូកីឡាការិនីរបស់ Naegohyang FC ចំនួន 27 នាក់ និងគ្រូបង្វឹក 12 នាក់ នឹងធ្វើដំណើរទៅប្រកួតលើទឹកដីកូរ៉េខាងត្បូង ជាលើកដំបូងក្រោយរយៈពេលជាច្រើនឆ្នាំ។

តាមការបញ្ជាក់ពីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង អាជ្ញាធរកូរ៉េខាងជើងបានផ្ដល់ព័ត៌មានអំពីប្រតិភូសរុប 39 នាក់ ដែលនឹងចូលរួមក្នុងដំណើរនេះ។ ក្រុមនារីកូរ៉េខាងជើងនឹងត្រូវប្រកួតទល់នឹងក្រុម Suwon FC Women នៅថ្ងៃទី 20 ឧសភា ក្នុងពានរង្វាន់ AFC Champions League Women

ក្រុមឈ្នះក្នុងជំនួបនេះ នឹងបន្តទៅវគ្គផ្តាច់ព្រ័ត្រ ទល់នឹងក្រុមនារីជប៉ុន Verdy Beleza ដែលបានរង់ចាំរួចស្រេច។ វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី

ជំនួបនេះក៏នឹងក្លាយជាការប្រកួតដំបូងរវាងក្រុមពីកូរ៉េទាំងពីរ បន្ទាប់ពីរយៈពេល 8 ឆ្នាំ ខណៈការប្រកួតចុងក្រោយដែលក្រុមកូរ៉េខាងជើងធ្វើដំណើរទៅកូរ៉េខាងត្បូង គឺនៅឆ្នាំ 2014 នៅទីក្រុង Incheon ក្នុងព្រឹត្តិការណ៍ AFC Asian Cup

ក្រុមបាល់ទាត់នារីកូរ៉េខាងជើង ត្រូវបានចាត់ទុកថាជាក្រុមខ្លាំងមួយក្នុងទ្វីបអាស៊ី ដោយមានសមត្ថភាពប្រកួតខ្ពស់ និងធ្លាប់ឈ្នះពានរង្វាន់តំបន់ជាច្រើនក្នុងរយៈពេលកន្លងមក។

AFC Women's Champions League - Ri thrilled with Naegohyang's qualification

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 5 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 2 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 3 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 4 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 3 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 3 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 4 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 5 views