Barcelona មិនទាន់ដឹងចម្លើយពី Bernardo Silva ទេ ខណៈអនាគតរបស់ខ្សែបម្រើព័រទុយហ្គាល់រូបនេះនឹងត្រូវសម្រេចក្រោយ World Cup 2026
អត្ថបទសរសេរដោយ Danny • 4 views
FC Barcelona កំពុងប្រឈមមុខនឹងការរង់ចាំដ៏តានតឹងមួយក្នុងការតាមប្រមាញ់ហត្ថលេខារបស់ Bernardo Silva បន្ទាប់ពីភ្នាក់ងាររបស់កីឡាកររូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា អនាគតរបស់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ នឹងមិនត្រូវសម្រេចឡើយ រហូតដល់បញ្ចប់ការប្រកួត FIFA World Cup 2026។
ភ្នាក់ងារដ៏ល្បីឈ្មោះលោក Jorge Mendes បានប្រាប់អ្នកជំនាញព័ត៌មានទីផ្សារដោះដូរកីឡាករលោក Fabrizio Romano ថា Bernardo Silva នឹងចំណាយពេលវេលាផ្តោតលើការប្រកួតជាមួយក្រុមជម្រើសជាតិ Portugal ជាមុនសិន មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ។ ទោះជាយ៉ាងណា ខ្សែបម្រើវ័យ ៣១ ឆ្នាំរូបនេះ មានបំណងចង់បន្តអាជីពនៅប្រទេសអេស្ប៉ាញ បន្ទាប់ពីចំណាយពេល ៩ ឆ្នាំដ៏ជោគជ័យជាមួយ Manchester City។ នៅពីក្រោយឆាក Camp Nou គ្រូបង្វឹកលោក Hansi Flick បានផ្តល់ការយល់ព្រមពេញលេញដល់ថ្នាក់ដឹកនាំក្លិប ក្នុងការនាំយករូបគេមកពង្រឹងតំបន់បម្រើ ហើយ Silva ថែមទាំងមានឆន្ទៈក្នុងការកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួនយ៉ាងច្រើន ដើម្បីបំពេញក្តីស្រមៃនេះថែមទៀតផង។
ដោយសារតែ Bernardo Silva អាចផ្ទេរដោយគ្មានតម្លៃខ្លួន (Free Transfer) បន្ទាប់ពីប្រកាសលាឈប់ពី Manchester City កាលពីខែមេសា គាត់បានក្លាយជាគោលដៅដ៏ទាក់ទាញបំផុត ដែលធ្វើឱ្យ Barcelona ត្រូវប្រជែងជាមួយក្លិប Atlético Madrid និង Juventus។ ស្របពេលជាមួយគ្នានេះ ក្លិបអ្នកមានបុណ្យក៏កំពុងរៀបចំផែនការបម្រុងផងដែរ ដោយកំពុងតាមដានស្ថានភាពរបស់ Julian Alvarez ប៉ុន្តែការនាំយកម្ចាស់ជើងឯក World Cup រូបនេះចេញពី Atlético Madrid អាចនឹងត្រូវចំណាយប្រាក់លើសពី ១០០ លានអឺរ៉ូ ដែលជាតម្លៃខ្ពស់កប់ពពក។