ខ្សែបម្រើវ័យក្មេងរបស់ Barcelona, Gavi រិះគន់ Real Madrid ការមិនដាក់ទណ្ឌកម្មលើ Aurelien Tchouameni ជុំវិញការប៉ះទង្គិចជាមួយ Fede Valverde
អត្ថបទសរសេរដោយ Danny • 4 views
Gavi បានបង្កការជជែកដ៏ក្តៅគគុកថ្មីមួយរវាង Barcelona និង Real Madrid បន្ទាប់ពីរិះគន់ការសម្រេចចិត្តរបស់ក្លិបអធិរាជស ក្នុងការមិនដាក់ទណ្ឌកម្មទៅលើ Aurelien Tchouameni ក្រោយមានការប៉ះទង្គិចជាមួយ Fede Valverde។
ក្នុងបទសម្ភាសន៍ជាមួយ Mundo Deportivo, ខ្សែបម្រើវ័យក្មេងរបស់ Barcelona រូបនេះ បាននិយាយថា ការប្រកួតប្រជែងនៅក្នុងក្រុមគឺជារឿងធម្មតា ប៉ុន្តែបើវាឈានដល់ការប្រើអំពើហិង្សា គ្រូបង្វឹកគួរតែមានវិធានការច្បាស់លាស់។
គាត់បាននិយាយថា៖
“ការប៉ះទង្គិចគ្នាក្នុងពេលហ្វឹកហាត់គឺជារឿងធម្មតា ព្រោះការប្រកួតប្រជែងតែងមាន។ ប៉ុន្តែបើវាឈានដល់ការវាយគ្នា នោះគ្រូបង្វឹកមិនគួរឲ្យគាត់លេងទេ។ ប្រសិនបើវាជាការពិត ខ្ញុំគិតថាវាជាកំហុសក្នុងការដាក់ Tchouameni ឲ្យលេង” ។
Gavi ក៏បាននិយាយអំពីការដែល Real Madrid តែងតែមើលស្រាលជោគជ័យរបស់ Barcelona ផងដែរ។ គាត់បានបញ្ជាក់ថា៖
““មនុស្សគ្រប់គ្នាដឹងថា ខាង Madrid តែងតែព្យាយាមមើលស្រាលពានរង្វាន់ដែលពួកយើងឈ្នះ” ប៉ុន្តែវាមិនប៉ះពាល់ពួកយើងទេ។ ការឈ្នះ La Liga ពីររដូវកាលជាប់គ្នា ជាមួយកីឡាករយុវជនជាច្រើនពី La Masia គឺមានតម្លៃខ្លាំងណាស់”
ការប្រកួត El Clasico ចុងក្រោយបានបញ្ចប់ដោយជ័យជម្នះ 2-0 របស់ Barcelona លើ Real Madrid ដែលធ្វើឲ្យក្រុមកាតាឡានក្លាយជាជើងឯក La Liga ផ្លូវការ។