Endrick រៀនភាសាបារាំងបានយ៉ាងលឿនក្នុងរយៈពេលត្រឹម 4 ខែ ខណៈការសម្របខ្លួននៅ Lyon កំពុងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល
អត្ថបទសរសេរដោយ Danny • 6 views
តារាវ័យក្មេងរបស់ Real Madrid គឺ Endrick កំពុងធ្វើឱ្យពិភពបាល់ទាត់បារាំងចាប់អារម្មណ៍ មិនត្រឹមតែដោយទម្រង់លេងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមត្ថភាពភាសារបស់គេផងដែរ។
ខ្សែប្រយុទ្ធប្រេស៊ីលវ័យ 19 ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្រ និងសារព័ត៌មានភ្ញាក់ផ្អើល បន្ទាប់ពីគេអាចផ្តល់បទសម្ភាសន៍ពេញលេញជាភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ ទោះបីជាទើបផ្ទេរទៅ Lyon ក្នុងលក្ខខណ្ឌខ្ចីជើងបានត្រឹមជាង 4 ខែប៉ុណ្ណោះក៏ដោយ។
ចាប់តាំងពីមកដល់ Groupama Stadium កាលពីខែមករា Endrick បានបង្ហាញការសម្របខ្លួនយ៉ាងលឿន ដោយរកបាន 8 គ្រាប់ក្នុង 19 ប្រកួត។ មុននេះ គេក៏អាចនិយាយភាសា English និង Spanish បានយ៉ាងល្អរួចមកហើយ អំឡុងពេលនៅ Real Madrid។
យោងតាម Thiago Freitas ដែលជា COO របស់ Roc Nation, ភាពជោគជ័យក្នុងការរៀនភាសារបស់ Endrick មិនមែនមកពីវិធីសាស្ត្រពិសេសអ្វីទេ ប៉ុន្តែជាការខិតខំផ្ទាល់ខ្លួន និងការចង់រៀនរបស់គេ។
គាត់បាននិយាយថា Endrick ចាត់ទុកការនិយាយភាសារបស់ប្រទេសដែលខ្លួនរស់នៅ ជាសញ្ញានៃការគោរពចំពោះមិត្តរួមក្រុម បុគ្គលិក និងអ្នកគាំទ្រ។ ទស្សនៈនេះក៏ធ្លាប់ជួយគេក្នុងការសម្របខ្លួននៅ Madrid ហើយឥឡូវក៏កំពុងកើតឡើងដូចគ្នានៅ Lyon។
ក្រៅពីនេះ Endrick ក៏បានប្រើប្រាស់បច្ចេកវិទ្យាទំនើបជាច្រើន ដូចជា video calls, ភាពយន្តមាន subtitle និងសៀវភៅឌីជីថល ដើម្បីជួយពន្លឿនការរៀនភាសាបារាំងរបស់គេ។
ការផ្ទេរទៅ Lyon របស់ Endrick ក៏ត្រូវបានគេនិយាយថា ជាផ្នែកមួយនៃគោលដៅធំរបស់គេ ក្នុងការចង់ជាប់បញ្ជីក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ World Cup ខាងមុខផងដែរ។