Lamine Yamal ឌឺដងទៅកាន់ Jude Bellingham ក្រោយ Barcelona យកឈ្នះ Real Madrid និងលើកពាន La Liga
កីឡា May 12, 2026

Lamine Yamal ឌឺដងទៅកាន់ Jude Bellingham ក្រោយ Barcelona យកឈ្នះ Real Madrid និងលើកពាន La Liga

អត្ថបទសរសេរដោយ Danny • 5 views

ក្រោយជួយ Barcelona យកឈ្នះ Real Madrid ២-០ ក្នុងការប្រកួត El Clasico និងធានាជើងឯក La Liga បានសម្រេច កីឡាករវ័យក្មេង Lamine Yamal បានក្លាយជាចំណាប់អារម្មណ៍ធំមួយទៀត ក្រោយបង្ហោះសារឌឺដងទៅកាន់ Jude Bellingham នៅលើបណ្ដាញសង្គម។

តារាវ័យ ១៨ឆ្នាំរូបនេះ បានបង្ហោះវីដេអូអបអរគ្រាប់បាល់របស់ Ferran Torres នៅលើ Instagram Story របស់ខ្លួន ដោយសរសេរពាក្យថា "talk is cheap" មានន័យថា និយាយច្រើនមិនសំខាន់ទេ សំខាន់លទ្ធផល ដែលជាពាក្យធ្លាប់ត្រូវបាន Bellingham ប្រើកាលពីដើមរដូវកាល។ មិត្តរួមក្រុម Gavi ក៏បានចែករំលែកសារនោះបន្តផងដែរ ដែលបង្ហាញថាកីឡាករ Barcelona មិនទាន់ភ្លេចរឿងចាស់ឡើយ។

ជម្លោះរវាងកីឡាករទាំងពីរបានចាប់ផ្តើមតាំងពីខែតុលា ក្រោយ Real Madrid យកឈ្នះ Barcelona ២-១ នៅ Santiago Bernabeu។ ក្រោយការប្រកួតនោះ Bellingham បានបង្ហោះសារថា "Talk is cheap. Hala Madrid always" ដែលមនុស្សជាច្រើនយល់ថាជាការឆ្លើយតបទៅកាន់ Yamal

មុនការប្រកួតនោះផងដែរ Yamal ធ្លាប់បង្កភាពចម្រូងចម្រាសដោយនិយាយថា Real Madridបានផលចំណេញពីការកាត់សេចក្ដី” ដើម្បីឈ្នះ ដែលធ្វើឱ្យកីឡាករជាច្រើននៅក្រុមរបស់ Madrid មិនពេញចិត្ត។

យ៉ាងណាមិញ នៅយប់ដ៏អស្ចារ្យនៅ Camp Nou នេះ Barcelona បានយកឈ្នះ ២-០ ដោយគ្រាប់បាល់ពី Marcus Rashford និង Ferran Torres ដើម្បីលើកពាន La Liga ជាលើកទី២ជាប់គ្នាក្រោមការដឹកនាំរបស់ Hansi Flick ខណៈ Real Madrid បញ្ចប់រដូវកាលដោយគ្មានពានរង្វាន់។

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 3 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 5 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 4 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 7 views