PSG បន្តបង្កើតប្រវត្តិសាស្ត្រគ្រងជើងឯក UCL លើកទីពីរជាប់គ្នា ក្រោយវាយបកផ្តួល Arsenal
កីឡា Jun 01, 2026

PSG បន្តបង្កើតប្រវត្តិសាស្ត្រគ្រងជើងឯក UCL លើកទីពីរជាប់គ្នា ក្រោយវាយបកផ្តួល Arsenal

អត្ថបទសរសេរដោយ Danny • 7 views

ក្រុមបាល់ទាត់ Paris Saint-Germain បានបង្កើតប្រវត្តិសាស្ត្រជាថ្មីម្តងទៀត ដោយដណ្តើមបានជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League លើកទីពីរ និងពីររដូវកាលជាប់ៗគ្នា។ PSG លើកពានរង្វាន់នេះក្រោយវាយបករហូតយកឈ្នះក្រុម Arsenal ក្នុងវគ្គទាត់បាល់ប៉េណាល់ទីលទ្ធផល ៤-៣ បន្ទាប់ពីការប្រកួតរយៈពេល ១២០នាទីស្មើគ្នា ១-១ នៅក្នុងកីឡដ្ឋាន Puskas Arena នាទីក្រុង Budapest ប្រទេសហុងគ្រី កាលពីរាត្រីថ្ងៃទី៣០ ខែឧសភា។

កីឡាករខ្សែបម្រើ Eberechi Eze និងខ្សែការពារ Gabriel របស់ក្រុមរហស្សនាមកាំភ្លើងធំ ជាអ្នកទទួលខុសត្រូវទាត់បាល់ប៉េណាល់ទីកាត់សេចក្តីមិនបានសម្រេច ធ្វើឱ្យក្រុមរបូតឱកាសឈ្នះពានរង្វាន់ UEFA Champions League លើកដំបូងបង្អស់របស់ពួកគេ។ កីឡាករ Kai Havertz ជាអ្នករកបានគ្រាប់បាល់បើកឆាកឱ្យ Arsenal នាំមុខ PSG តាំងពីនាទីទី៦។ ប៉ុន្តែអ្វីគ្រប់យ៉ាងបានប្រែក្លាយជាការប្រកួតប្រជែងដ៏តានតឹងវិញ ក្រោយពេលកីឡាករ Ousmane Dembele ជួយរកគ្រាប់បាល់តាមស្មើសម្រាប់ PSG វិញនៅក្នុងនាទីទី៦៥ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេចបញ្ចូលទី។

Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta ដែលជាម្ចាស់ជើងឯក Premier League បានបង្ហាញពីទម្រង់លេងដ៏ខ្លាំងក្លាបំផុតរបស់ពួកគេប្រចាំការប្រកួតពេញ ១២០នាទី ប៉ុន្តែចុងក្រោយ Arsenal នៅតែរងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទីពីរដដែល។ នេះក៏ជាបរាជ័យម្តងទៀតក្នុងរយៈពេល ២០ឆ្នាំ ចាប់តាំងពីពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងកាលពីឆ្នាំ ២០០៦។

កាលពីឆ្នាំទៅ PSG បានគ្រងជើងឯក UCL នេះលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ និងក្នុងរយៈពេល ៥៥ឆ្នាំ ចាប់តាំងពីក្លិបត្រូវបានបង្កើតឡើងមក ហើយក៏ជាការទន្ទឹងរង់ចាំរយៈពេល ១៤ឆ្នាំ ស្ថិតក្រោមការដឹកនាំរបស់ម្ចាស់ក្លិបជនជាតិកាតា។ ជ័យជម្នះលើ Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រលើកនេះ បានជួយឱ្យក្រុមបង្កើតប្រវត្តិសាស្ត្រថ្មីបន្តទៀត ដោយឈ្នះពានរង្វាន់ UCL នេះ ២លើកជាប់ៗគ្នាតែម្តង។

PSG ក្រោមការដឹកនាំរបស់លោក Luis Enrique បានប្រឹងប្រែងព្យាយាមតាមរកគ្រាប់បាល់តាមស្មើក្នុងការប្រកួត តាំងពី Arsenal នាំមុខនៅដើមវគ្គមកម្ល៉េះ។ ឈានចូលវគ្គទីពីរ ការព្យាយាមពិតជាបានផលសម្រាប់ PSG ហើយវាជាផ្លូវនាំពួកគេឱ្យគ្រងជើងឯកម្តងទៀត និងធ្វើឱ្យក្រុម Arsenal ដែលជាជើងខ្លាំងនៅអង់គ្លេសត្រូវទទួលបានត្រឹមតែការខកចិត្តនៅចុងបញ្ចប់។

ជើងឯក UCL រដូវកាលនេះ ក៏បានជួយឱ្យលោក Enrique គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ កសាងឈ្មោះជាគ្រូបង្វឹកមួយរូបដែលអាចឈ្នះជើងឯកពានរង្វាន់ក្លិបកំពូលអឺរ៉ុបនេះ ចំនួន ៣លើកក្នុងអាជីព និងនៅក្នុងប្រវត្តិសាស្ត្ររបស់ UEFA ផងដែរ។

សមាជិកក្រុម PSG លើទីលានភាគច្រើនជាកីឡាករដែលធ្លាប់បានផ្តួលក្រុម Inter Milan ក្នុងលទ្ធផល ៥-០ នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០២៥។

PSG ថែមទាំងបានចារប្រវត្តិសាស្ត្រថ្មីមួយទៀតផងដែរ ជាមួយក្លិប Real Madrid ក្នុងនាមជាក្រុមដែលឈ្នះជើងឯក ២លើកជាប់ៗគ្នា។ Real Madrid ធ្លាប់បង្កើតកំណត់ត្រាឈ្នះជើងឯក ៣លើកជាប់ៗគ្នាកាលពីឆ្នាំ ២០១ round, ២០១៧ និង ២០១៨។

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 3 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 5 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 4 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 7 views